James 3

1បងប្អូនរបស់​ខ្ញុំអើយ! ​កុំធ្វើគ្រូច្រើន​គ្នា​ពេក​ព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា​យើង​ត្រូវ​ទទួលទោសធ្ងន់ធ្ងរ​ជាង​គេ 2ដ្បិតយើង​ទាំងអស់គ្នា​តែងតែ​ធ្វើខុសជាច្រើនបើអ្នកណាម្នាក់មិនធ្វើខុសដោយសារពាក្យសំដី​ទេ​អ្នកនោះ​ជា​មនុស្សគ្រប់លក្ខណ៍​ហើយ​ក៏​អាចគ្រប់គ្រងរូបកាយទាំងមូលបានដែរ 3បើយើង​ដាក់បង្ហៀរនៅ​នឹង​មាត់សេះ​នោះ​ធ្វើ​ឲ្យ​វាស្ដាប់បង្គាប់យើងហើយ​អាច​ញាក់រូបកាយទាំងមូល​របស់​វា​បាន​ទៀត​ផង។ 4ចូរមើលនាវាដែរ​ចុះ​ទោះបី​សំពៅ​ធំសម្បើម​ហើយ​មាន​ខ្យល់បក់ខ្លាំង​យ៉ាងណា​ក្ដី​ក៏​អ្នកបើកបរ​អាច​បត់បែន​ទៅ​មក​បាន​តាមចិត្ត​ដោយសារ​ចង្កូតតូច​មួយ​ប៉ុណ្ណោះ។ 5រីឯអណ្ដាត​ក៏​ដូច្នោះដែរ​វា​ជាអវយវៈ​មួយ​តូច​មែន​ប៉ុន្ដែ​ពូកែ​អួតអាងសម្បើមណាស់។ ​សូម​មើលភ្លើង​តែ​បន្ដិច​អាច​ឆេះព្រៃ​ដ៏​ធំ​បាន 6រីឯអណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់ក្នុងចំណោមអវយវៈ​របស់​យើង​ដែល​អាច​ធ្វើ​ឲ្យ​រូបកាយទាំងមូលស្មោកគ្រោក​ហើយ​បញ្ឆេះ​អស់ទាំង​ដំណើរជីវិត​គឺ​បញ្ឆេះដោយ​ភ្លើង​មក​ពី​នរក 7ដ្បិតគ្រប់ទាំងពូជ​សត្វ​ព្រៃ​សត្វ​ស្លាប​សត្វ​លូនវារនិង​សត្វ​ក្នុង​សមុទ្រ​នោះ​អាច​ផ្សាំងបានហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំងពួកវា​រួច​ហើយ 8ប៉ុន្ដែគ្មាន​អ្នកណា​ម្នាក់​អាចផ្សាំងអណ្ដាតបានទេ​វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់បាន 9យើងសរសើរតម្កើងព្រះអម្ចាស់​ដែល​ជា​ព្រះ​វរ​បិតាដោយ​អណ្ដាត​នេះហើយ​យើង​ដាក់បណ្ដាសាមនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើតមក​ឲ្យ​មានលក្ខណៈដូចព្រះអង្គដោយ​អណ្ដាត​តែមួយ​នេះ​ដែរ។ 10ដូច្នេះមាន​ទាំង​ពាក្យសរសើរនិង​ពាក្យ​បណ្ដាសា​បាន​ចេញពីមាត់តែមួយ។ ​បងប្អូន​របស់​ខ្ញុំអើយ! ​មិនត្រូវឲ្យមានដូច្នេះឡើយ 11ជាការ​ពិតណាស់​មិន​ដែល​មាន​ប្រភពទឹក​ណា​បញ្ចេញ​ទឹក​សាបនិង​ទឹក​ប្រៃពីរន្ធទឹកតែមួយទេ 12បងប្អូនរបស់​ខ្ញុំអើយ! ​ដើមល្វាមិនអាចមានផ្លែអូលីវទេ​ហើយ​ដើម​ទំពាំងបាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ​ដូច្នេះ​រន្ធ​ទឹកប្រៃមិន​ក៏​អាច​បញ្ចេញ​ទឹក​សាប​បាន​ដែរ 13ក្នុងចំណោមអ្នករាល់គ្នា​បើ​មាន​អ្នកណា​ម្នាក់​មាន​ប្រាជ្ញានិងចំណេះដឹង​ចូរ​ឲ្យ​អ្នកនោះ​បង្ហាញ​ការ​ប្រព្រឹត្ដិ​របស់​ខ្លួនតាមរយៈកិរិយាល្អដោយ​ចិត្ដ​ស្លូតបូត​ប្រកប​ដោយ​ប្រាជ្ញា​ចុះ 14ប៉ុន្ដែបើ​អ្នករាល់គ្នា​មាន​សេចក្ដី​ច្រណែនដ៏​ល្វីង​ជូរចត់ហើយមានចិត្ដអាត្មានិយម​នោះ​ចូរ​កុំអួតខ្លួនហើយកុហកទាស់នឹងសេចក្ដីពិតឡើយ 15ប្រាជ្ញាបែបនេះមិនមែនមកពី​ស្ថាន​លើទេផ្ទុយទៅវិញ​ជា​ប្រាជ្ញា​របស់លោកិយ​ជា​ប្រាជ្ញា​របស់​មនុស្ស​និង​ជា​ប្រាជ្ញា​របស់​អារក្សសាតាំង 16ដ្បិតកន្លែង​ណា​មាន​សេចក្ដី​ច្រណែននិង​ភាព​អាត្មានិយម​កន្លែង​នោះ​មាន​ភាព​វឹកវរនិងអំពើអាក្រក់គ្រប់បែបយ៉ាង 17ប៉ុន្ដែប្រាជ្ញា​ដែល​មក​ពីស្ថានលើមុនដំបូងបរិសុទ្ធបន្ទាប់មកផ្ដល់​សេចក្ដី​សុខសាន្តស្លូតបូតអធ្យាស្រ័យពេញ​ដោយ​សេចក្ដី​មេត្តាករុណានិងផលល្អ​គ្រប់​បែបយ៉ាង​មិនលំអៀង​ហើយ​ឥតពុតត្បុត​ឡើយ។ 18រីឯពួក​អ្នក​ដែលបង្កើត​សេចក្ដី​សុខសាន្ដសាបព្រោះផល​នៃ​សេចក្ដី​សុចរិតដោយ​សេចក្ដី​សុខសាន្ដ
Copyright information for KhmKCB